លក្ខខណ្ឌទូទៅនៃការប្រើប្រាស់គេហទំព័រ ផមក
គេហទំព័រ www.csx.com.kh គឺជាគេហទំព័រផ្លូវការរបស់ផ្សារមូលបត្រកម្ពុជា(ផមក) ដែលជាក្រុមហ៊ុនចម្រុះរដ្ឋបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ដោយចូលមកកាន់និងប្រើប្រាស់គេហទំព័រ ផមក អ្នកប្រើប្រាស់ត្រូវទទួលស្គាល់ និងយល់ព្រមគោរពតាមលក្ខខណ្ឌទូទៅនៃការប្រើប្រាស់គេហទំព័រដូចបានកំណត់នៅខាងក្រោមនេះ៖
១. កម្មសិទ្ធិបញ្ញា
គេហទំព័រ ផមក អាចមានផ្ទុកនូវ អត្ថបទ ទិន្នន័យ ឯកសារ ក្រាហ្វិក ថ្លៃ និងព័ត៌មានដទៃទៀតដែលទាក់ទងនឹង ផមក ព្រមទាំងកម្មវិធីកុំព្យូទ័រ (software) ដែលមាននៅលើឬតាមរយៈគេហទំព័រ ផមក (អំណឹះតទៅហៅកាត់ថា “ព័ត៌មាន”)។ ព័ត៌មានទាំងនេះត្រូវបានការពារដោយច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា និង/ឬកម្មសិទ្ធិបញ្ញាផ្សេងទៀត។ រាល់សិទ្ធិទាំងអស់ដែលទាក់ទងនឹងព័ត៌មានទាំងនេះគឺជាកម្មសិទ្ធិផ្តាច់មុខរបស់ ផមក លើកលែងតែមានចែងដោយជាក់លាក់ផ្សេងពីនេះ។
អ្នកប្រើប្រាស់អាចមើលគេហទំព័រ ផមកទាញយក(download)ព័ត៌មាន និង/ឬបោះពុម្ព(print) ទាំងអស់ឬផ្នែកខ្លះនៃគេហទំព័រនេះបាន សម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួននិងមិនមានលក្ខណៈពាណិជ្ជកម្ម ការស្រាវជ្រាវ ឬសម្រាប់ជាព័ត៌មាន ដូចបានអនុញ្ញាតដោយច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា។
លើកលែងមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនដោយ ផមក អ្នកប្រើប្រាស់មិនអាចចម្លង រក្សាទុក (ក្នុងទម្រង់ជាក្រដាស ឬជាប្រព័ន្ធទិន្នន័យអេឡិចត្រូនិច) ទាញយក បញ្ជូន/ផ្ទេរ បោះផ្សាយ រៀបចំផលិតជាថ្មី ផ្សព្វផ្សាយ ដាក់បង្ហាញ លក់ ជួល កែប្រែ យកលំនាំតាម ចងក្រង បង្កើតជាផលិតផលដេរីវេទីវ ចែកចាយទៅឱ្យតតិយជន ឬផ្តល់អាជា្ញបណ្ណទាំងអស់ឬផ្នែកខ្លះនៃព័ត៌មានគេហទំព័រនេះ សម្រាប់គោលដៅពាណិជ្ជកម្ម រកប្រាក់កម្រៃ ឬគោលបំណងផ្សេងទៀត ក្រៅពីគោលបំណងដូចមានបញ្ជាក់នៅក្នុងកថាខណ្ឌខាងលើនេះ។
២. ការបដិសេធមិនទទួលខុសត្រូវ
គេហទំព័រ ផមក ត្រូវបានបង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មាន និងផ្តល់ជាចំណេះដឹងតែប៉ុណ្ណោះ។ ផមក មិនបានផ្តល់ជាអនុសាសន៍ ផ្តល់ប្រឹក្សាវិនិយោគ ឬស្នើឱ្យទិញ/លក់មូលបត្រណាមួយដែលបានបោះផ្សាយលក់ដោយក្រុមហ៊ុនណាមួយដែលមាននៅក្នុងគេហទំព័រនេះទេ។ មុននឹងធ្វើការជួញដូរ អ្នកប្រើប្រាស់គួរពិគ្រោះយោបល់ជាមួយអ្នកឯកទេសក្នុងវិស័យមូលបត្រ។
ផមក ព្យាយាមផ្តល់នូវព័ត៌មានពិតត្រឹមត្រូវ ព្រមទាំងសេវាដែលល្អបំផុតនិងទាន់ហេតុការណ៍។ ក៏ប៉ុន្តែ ព័ត៌មានខុសឆ្គងឬមិនពេញលេញ នៅតែអាចកើតមានដោយសារកត្តាមនុស្សឬបចេ្ចកទេស ឬក៏កត្តាផ្សេងដទៃទៀត។ ផមក មិនធានាពីភាពត្រឹមត្រូវ ទាន់ពេលវេលា ឬក៏ពេញលេញ នៃព័ត៌មានទាំងនេះឡើយ។ ផមក ក៏មិនទទួលខុសត្រូវផងដែរចំពោះផលវិបាក និង/ឬការខាតបង់ទាំងឡាយដែលអាចកើតមានដោយសារសកម្មភាពណាមួយដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ព័ត៌មាន (ទោះដោយផ្ទាល់ ឬមិនផ្ទាល់) ដែលបានផ្តល់ឱ្យនៅក្នុងគេហទំព័រនេះ។ ដូច្នេះ អ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះរាល់ការប្រើប្រាស់ព័ត៌មានទាំងនេះ ។
ផមក មិនទទួលខុសត្រូវខាងផ្លូវច្បាប់ ចំពោះជម្លោះឬវិវាទដែលកើតមានរវាងអ្នកប្រើប្រាស់គ្នាឯង ឬរវាងអ្នកប្រើប្រាស់និងតតិយជន លើព័ត៌មានដែលបានដាក់នៅក្នុងគេហទំព័រនេះទេ។
ផមក មិនទទួលខុសត្រូវនិងមិនធានាថាគេហទំព័រ ផមក អាចចូលមកប្រើប្រាស់បានគ្រប់ពេលវេលាឬពីគ្រប់ទីកន្លែង មានសុវត្ថិភាព មិនរអាក់រអួល មិនមានមេរោគ(virus) ឬក៏មិនមានផលប៉ះពាល់ណាមួយនោះឡើយ។
៣. ការឃោសនាពាណិជ្ជកម្មរបស់តតិយជន និងការភ្ជាប់ទៅកាន់គេហទំព័រដទៃ
នៅលើគេហទំព័រ ផមក អាចមានការឃោសនាពាណិជ្ជកម្មរបស់តតិយជន ដែលបានអនុញ្ញាតឱ្យដាក់ដោយ ផមក។ ផមក មិនបានផ្តល់ការឯកភាពនិងមិនទទួលខុសត្រូវចំពោះព័ត៌មានឃោសនាពាណិជ្ជកម្មនោះ ព្រមទាំងការបើក ការប្រើប្រាស់ ការផ្អែកលើ ការលក់ ការទិញ ឬសកម្មភាពដ៏ទៃទៀតដែលជាប់ពាក់ព័ន្ធនឹងព័ត៌មានឃោសនាពាណិជ្ជកម្មនោះឡើយ។
គេហទំព័រ ផមក មានផ្តល់តំណភ្ជាប់(links) ទៅកាន់គេហទំព័រដទៃផ្សេងទៀតដែលបង្កើតឡើងនិងគ្រប់គ្រងដោយតតិយជន។ ផមក ផ្តល់តំណភ្ជាប់នេះ គឺក្នុងគោលបំណងគ្រាន់តែផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ប៉ុណ្ណោះ។ ការផ្តល់ការភ្ជាប់ទៅកាន់គេហទំព័រដទៃនេះ មិនមានន័យថាជាការផ្តល់អនុសាសន៍ឬការឯកភាពណាមួយដោយ ផមក ចំពោះគេហទំព័រដទៃនោះឡើយ ដោយរួមបញ្ចូលទាំងការផ្សព្វផ្សាយកម្មវិធីកុំព្យូទ័រ ការទាញយកឬដាក់បញ្ចូល(upload)នូវព័ត៌មាន ឬ ការផ្សាយពីទំនិញ សេវា ឬមូលបត្រដែលមាននៅក្នុងនោះ។ ផមក មិនធានាឬមិនផ្តល់ភាពតំណាងណាមួយ ព្រមទាំងមិនទទួលខុសត្រូវផងដែរ ចំពោះរាល់ព័ត៌មានដែលមាននៅក្នុងគេហទំព័រដទៃនោះ ដោយរួមបញ្ចូលទាំង ភាពស្របច្បាប់ ភាពត្រឹមត្រូវ ខ្លឹមសារគោល គុណភាព ឬភាពទាន់ពេលនៃព័ត៌មានទាំងនោះ។ អ្នកប្រើប្រាស់ត្រូវរ៉ាប់រងហានិភ័យនិងទទួលខុសត្រូវដាយខ្លួនឯងចំពោះការប្រើប្រាស់គេហទំព័រដែលភ្ជាប់នោះ។ ផមក រក្សាសិទ្ធិក្នុងការដកចេញនូវគេហទំព័រដែលតភ្ជាប់ណាមួយ នៅគ្រប់ពេលវេលានិងគ្រប់ហេតុផល ដោយឆន្ទាសិទ្ធិរបស់ខ្លួន។
ផមក សូមស្វាគមន៍ចំពោះរាល់ការបង្កើតការតភ្ជាប់ពីគេហទំព័រដទៃមកកាន់គេហទំព័ររបស់ ផមក។ ប៉ុន្តែរាល់ការតភ្ជាប់នេះ ត្រូវគោរពតាមលក្ខខណ្ឌទាំងឡាយដូចកំណត់ខាងក្រោម៖
- ពាក្យតំណភ្ជាប់ (Link text) ត្រូវសរសេរថា “គេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា” ឬជាភាសាអង់គ្លេស “The Cambodia Securities Exchange Home Page” ឬ “www.csx.com.kh”។
- ពាក្យតំណភ្ជាប់ត្រូវចង្អុលទៅកាន់ URL http://www.csx.com.kh ។
- សណ្ឋាន ទីតាំង និងលក្ខណៈផ្សេងទៀតនៃតំណភ្ជាប់ មិនត្រូវធ្វើឱ្យខូចខាតឬប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងពាណិជ្ជសញ្ញារបស់ ផមក ឡើយ។
- សណ្ឋាន ទីតាំង និងលក្ខណៈផ្សេងទៀតនៃពាក្យភ្ជាប់ មិនត្រូវបង្កើតឱ្យមានការភ័ន្តច្រឡំថា ផមក ជាប់ទាក់ទិននឹងបុគ្គលណាមួយ ឬក៏ទទួលការឧបត្ថម្ភដោយ ផមក ឡើយ។
- តំណភ្ជាប់ ដែលនៅពេលចុចលើដោយអ្នកប្រើប្រាស់ហើយនោះ ត្រូវធ្វើឲ្យលេចចេញនូវគេហទំព័រ ផមក ពេញផ្ទៃអេក្រង់ ដោយមិនមែនចេញនៅក្នុងស៊ុមឬផ្នែកមួយ (frame) នៅលើគេហទំព័រដែលតភ្ជាប់នោះឡើយ។
- គេហទំព័រ ផមក មិនអនុញ្ញាតឱ្យមានការតភ្ជាប់ជាមួយនឹងគេហទំព័រណាដែលមានលក្ខណៈមិនសមរម្យ ប៉ះពាល់សាសនា បរិហារកេរ្តិ៍ ប្រមាថមាក់ងាយ អាសគ្រាម អសុរស ឬ មានខ្លឹមសារមិនស្របច្បាប់ ឬខ្លឹមសារដែលរំលោភលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា កម្មសិទ្ធិបញ្ញា ឬភាពឯកជនជាដើម។
- ផមក មិនទទួលរ៉ាប់រងលើរាល់ការខាតបង់ឬខូចខាតរបស់អ្នកប្រើប្រាស់ ឬតតិយជនណាមួយ ដែលបណ្តាលមកពីការភ្ជាប់ពីគេហទំព័រដទៃនោះទេ។
- ផមក រក្សាសិទ្ធិគ្រប់ពេលវេលា និងដោយឆន្ទានុសិទ្ធិរបស់ខ្លួន ព្រមទាំងមិនចាំបាច់បញ្ជាក់ពីហេតុផលណាមួយ ក្នុងការដកការអនុញ្ញាតនៃការតភ្ជាប់នៃគេហទំព័រឬខ្លឹមសាររបស់វា និងចាត់វិធានការនានាដែលចាំបាច់ ដោយរួមបញ្ចូលទាំងការផ្តាច់ការតភ្ជាប់ផងដែរ។
៤. ការកែប្រែព័ត៌មាននិងលក្ខខណ្ឌទូទៅនៃការប្រើប្រាស់
ផមក រក្សាសិទ្ធិគ្រប់ពេលវេលា និងដោយឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការសើរើឬកែប្រែព័ត៌មាន និង/ឬលក្ខខណ្ឌទូទៅនៃការប្រើប្រាស់គេហទំព័រនេះ ដោយមិនចាំបាច់ជូនដំណឹងដល់អ្នកប្រើប្រាស់ និងដោយមិនទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់និងតតិយជនណាមួយឡើយ។ រាល់ការបន្តចូលមកប្រើប្រាស់គេហទំព័រ ផមក បន្ទាប់ពីការកែប្រែ នឹងត្រូវចាត់ទុកថាអ្នកប្រើប្រាស់យល់ព្រមតាមការកែប្រែនោះ។
៥. ការរំលោភច្បាប់និងលក្ខខណ្ឌទូទៅនៃការប្រើប្រាស់
អ្នកប្រើប្រាស់មិនត្រូវប្រព្រឹត្តអំពើណាដែលធ្វើឱ្យប៉ះពាល់ ឬរំខានដល់បណ្តាញកំព្យូទ័រ (network server) របស់ ផមក ឬក៏ប្រព្រឹត្តអំពើណាដែលល្មើសច្បាប់ និង/ឬលក្ខខណ្ឌទូទៅនៃការប្រើប្រាស់គេហទំព័រនេះឡើយ
ផមក រក្សាសិទ្ធិក្នុងការតាមដាន ដោយឆន្ទានុសិទ្ធិរបស់ខ្លួន លើរាល់ការចូលមកប្រើប្រាស់គេហទំព័រនេះ និងអាចទាមទារតាមផ្លូវច្បាប់ នូវសំណងឬការប៉ះប៉ូវការខូចខាត ដែលកើតចេញពីការរំលោភលើលក្ខខណ្ឌទូទៅនៃការប្រើប្រាស់នេះ ព្រមទាំងសិទ្ធិក្នុងការកាត់ផ្តាច់ការចូលមកកាន់គេហទំព័រនេះផងដែរ។
៦. ច្បាប់អនុវត្ត និងតុលាការមានសមត្ថកិច្ច
លក្ខខណ្ឌទូទៅនៃការប្រើប្រាស់គេហទំព័រនេះ ត្រូវគ្រប់គ្រងនិងបកស្រាយដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រាល់វិវាទដែលកើតចេញពី ឬដែលពាក់ព័ន្ធនឹងលក្ខខណ្ឌទូទៅនៃការប្រើប្រាស់នេះ ត្រូវស្ថិតក្រោមសមត្ថកិច្ចតុលាការនៃព្រះរាជាណាចក្រកម្ពុជា ។
៧. ភាសា
លក្ខខណ្ឌទូទៅនៃការប្រើប្រាស់គេហទំព័រនេះ ត្រូវបានធ្វើឡើងជាពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស)។ ប្រសិនបើអត្ថន័យមានភាពខុសគ្នារវាងភាសាខ្មែរនិងភាសាអង់គ្លេស អត្ថន័យក្នុងភាសាខ្មែរជាភាសាផ្លូវការ។