-
១. តើការផ្ដល់សន្ទនីយភាពដល់មូលបត្រគឺជាអ្វី?
ការផ្តល់សន្ទនីយភាពដល់មូលបត្រ គឺជាកម្មវិធីមួយបង្កើតឡើងដើម្បីជំរុញសន្ទនីយភាពរបស់មូលបត្រ ដោយតម្រូវឱ្យសមាជិកផ្ដល់សន្ទនីយភាពដាក់បញ្ជាទិញនិង/ឬលក់ ដើម្បីកាត់បន្ថយគម្លាតថ្លៃរវាងសំណើលក់ល្អបំផុតនិងសំណើទិញល្អបំផុត ឱ្យនៅស្មើឬទាបជាង១០ឯកតាគម្លាតថ្លៃ ជាប្រចាំ ក្នុងអំឡុងវគ្គជួញដូរនិរន្តរ៍។
ដូច្នេះ គោលដៅចុងក្រោយនៃការបង្កើតឱ្យមានសមាជិកផ្តល់សន្ទនីយភាពទីផ្សារនេះឡើង គឺដើម្បីធានាថា បញ្ជាទិញនិងបញ្ជាលក់តែងមានជាប្រចាំនៅក្នុងប្រព័ន្ធទទួលបញ្ជារបស់ផ្សារ ដែលអនុញ្ញាតឱ្យវិនិយោគិនតែងអាចរកបាននូវភាគីអ្នកទិញនិងអ្នកលក់ សម្រាប់ធ្វើការជួញដូរជាមួយ។ បន្ថែមពីលើនេះ គម្លាតរវាងថ្លៃទិញនិងថ្លៃលក់ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតទាប ដូច្នេះវិនិយោគិនមានការចំណាយតិចជាងមុនក្នុងការជួញដូរ។
- ✓ មានអាជ្ញាប័ណ្ណជាក្រុមហ៊ុនធានាទិញមូលបត្រ ឬពាណិជ្ជករមូលបត្រ។ ✓ មានបុគ្គលិកយ៉ាងតិច១នាក់ ដើម្បីអនុវត្តការងារផ្ដល់សន្ទនីយភាព។ ✓ មានយន្តការគ្រប់គ្រង និងត្រួតពិនិត្យផ្ទៃក្នុង។
- ២. គុណវុឌ្ឍិនៃសមាជិកផ្ដល់សន្ទនីយភាព
-
៣. កាតព្វកិច្ចនៃសមាជិកផ្ដល់សន្ទនីយភាព
សមាជិកផ្ដល់សន្ទនីយភាពតម្រូវអោយដាក់បញ្ជាទិញនិង/ឬលក់ ដើម្បីកាត់បន្ថយគម្លាតថ្លៃឱ្យស្មើនឹងឬតិចជាង១០ឯកតាគម្លាតថ្លៃ ក្នុងរយៈពេល៥នាទីគិតពីពេលដែលមានគម្លាតកើតឡើង។
ឧទាហរណ៍៖ នៅពេលដែលមានគម្លាតច្រើនជាង១០ឯកតាគម្លាតថ្លៃ (ឧទាហរណ៍៖ ពី៥.៨០០ ដល់ ៦.២០០) សមាជិកផ្ដល់សន្ទនីយភាពត្រូវបង្កើតគម្លាតថ្លៃដែលបានអនុញ្ញាត(≤១០) ដោយស្ថិតនៅចន្លោះពី៥.៨០០ និង៦.២០០។ ក្នុងឧទាហរណ៍ខាងក្រោម គម្លាតថ្លៃគឺ៥ គិតពី៦.០០០ ដល់ ៦.១០០។
-
៤. សមាជិកផ្ដល់សន្ទនីយភាពបច្ចុប្បន្ន
លេខរៀង | នាមករណ៍ក្រុមហ៊ុន | ភាគហ៊ុនទទួលបន្ទុក |
---|---|---|
1 | យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិ | PPAP |
2 | អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី | PAS |
DBD |
-
៥. ការលើកទឹកចិត្ត
សម្រាប់ប្រតិបត្តិការផ្តល់សន្ទនីយភាព សមាជិកផ្ដល់សន្ទនីយភាពទទួលបានការលើកលែងថ្លៃសេវារបស់ ផមក ដែលក្នុងនោះរួមមានថ្លៃសេវាជួញដូរមូលបត្រ ថ្លៃសេវាផាត់ទាត់និងទូទាត់មូលបត្រ និងថ្លៃសេវាផ្ទេរមូលបត្ររវាងគណនី។
សមាជិកផ្ដល់សន្ទនីយភាព
នាមករណ៍ក្រុមហ៊ុន | ភាគហ៊ុនទទួលបន្ទុក |
---|
- គុណភាពនៃសមាជិកផ្ដល់សន្ទនីយភាពត្រូវបានវាយតម្លៃប្រចាំខែ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៣ ដូចខាងក្រោម៖
- ✓ការដាក់បញ្ជាទាន់ពេលវេលា – ក្នុងរយៈពេល៥នាទី គិតពីពេលដែលគម្លាតថ្លៃចាប់មានច្រើនជាង១០ឯកតាគម្លាតថ្លៃ ✓ភាពប្រសើរឡើងនៃគម្លាតថ្លៃ – គម្លាតថ្លៃដែលទាបជាង១០ឯកតាគម្លាតថ្លៃ ✓ការចូលរួមក្នុងការជួញដូរ – តម្លៃជួញដូរដោយសមាជិកផ្ដល់សន្ទនីយភាព ធៀបនឹងតម្លៃជួញដូរសរុបនៃភាគហ៊ុនទទួលបន្ទុក។